ទូទៅ


Q-Optics គោរពភាពឯកជនរបស់បុគ្គលនីមួយៗដែលមកទស្សនា​វេបសាយរបស់យើង ឬឆ្លើយតបនឹងការផ្សព្វផ្សាយអន្តរកម្មរបស់យើង។ គោលការណ៍ឯកជនភាពនេះ បង្ហាញពីព័ត៌មានដែល Q-Optics នឹងប្រមូល និងរបៀបដែលយើងនឹងប្រើព័ត៌មាននោះ។ សេចក្តីថ្លែងការណ៍នេះក៏នឹងណែនាំអ្នកអំពីអ្វីដែលត្រូវធ្វើ បើអ្នកមិនចង់ឲ្យប្រមូល ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកមកទស្សនា​វេបសាយ Q-Optics ឬឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់យើង។


ព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​ជា​បុគ្គលបាន

Q-Optics នឹងមិនប្រមូលព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណជា​បុគ្គល​របស់​អ្នក ដូចជា​ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ឬអាសយដ្ឋាន​អ៊ីមែល​ទេ លុះត្រាតែ​អ្នក​ផ្តល់​ឱ្យ​យើង​ដោយ​ស្ម័គ្រចិត្ត។

ប្រសិនបើអ្នកមិនចង់ឲ្យប្រមូលព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​ជា​បុគ្គល​របស់អ្នក សូមកុំដាក់ស្នើព័ត៌មាននោះមកយើង។ ប្រសិនបើអ្នកបានដាក់ស្នើព័ត៌មាននេះរួចមកហើយ ហើយចង់ឲ្យយើងលុបវាចេញពីកំណត់ត្រារបស់យើង សូមទាក់ទងមកយើងតាមអាសយដ្ឋាន​អ៊ីមែល ឬលេខទូរស័ព្ទដែលបង្ហាញនៅខាងក្រោយគោលការណ៍នេះ។ យើងនឹងលុបព័ត៌មានរបស់អ្នកចេញពីឯកសារដែលមានស្រាប់របស់យើង។

នៅពេលអ្នកផ្តល់ព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​ជា​បុគ្គល​ឲ្យ​យើង យើង​អាច​ប្រើ​ព័ត៌មាន​នោះ​តាម​ផ្លូវ​ដូចខាងក្រោម លុះត្រាតែមានការបញ្ជាក់បញ្ចាក់បន្ថែមផ្សេងពីនេះ៖ យើងអាចរក្សាទុក និងដំណើរការ​វា ដើម្បី​យល់ដឹងកាន់តែច្បាស់អំពីតម្រូវការ​របស់អ្នក និងរបៀបដែលយើងអាចបង្កើនកាន់តែប្រសើរឡើងនូវផលិតផល និងសេវាកម្មរបស់យើង; យើងអាចប្រើវា​ដើម្បីទាក់ទងមកអ្នក; ហើយយើងក៏អាចផ្តល់វា​ឲ្យភាគី​ទីបី​ផ្សេងទៀតបានផងដែរ។


ព័ត៌មាន​មិន​អាច​កំណត់​អត្តសញ្ញាណ​ជា​បុគ្គល ដែលត្រូវ​បាន​ប្រមូល​ដោយ​ស្វ័យប្រវត្តិ

ក្នុងករណីខ្លះ យើងអាចប្រមូលព័ត៌មានអំពីអ្នក ដែលមិន​អាច​កំណត់​អត្តសញ្ញាណ​ជា​បុគ្គលបាន។ ឧទាហរណ៍ព័ត៌មានប្រភេទនេះ រួមមានប្រភេទកម្មវិធីរុករកអ៊ីនធឺណិត​ដែលអ្នកកំពុង​ប្រើ ប្រភេទប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ដែលអ្នកកំពុង​ប្រើ និងឈ្មោះដូម៉െയ്​នរបស់​វេបសាយ ដែលអ្នកបានភ្ជាប់តំណមកកាន់​វេបសាយ ឬការផ្សព្វផ្សាយរបស់យើង។


ព័ត៌មាន​ដែល​យើង​អាច​ដាក់​ស្វ័យប្រវត្តិ​លើ​ឌ្រាយ​រឹង​កុំព្យូទ័រ​របស់​អ្នក

នៅពេលអ្នកមើលវេបសាយ ឬការផ្សព្វផ្សាយមួយរបស់យើង យើងអាចរក្សាទុកព័ត៌មានមួយចំនួន​លើកុំព្យូទ័ររបស់អ្នក។ ព័ត៌មាននេះនឹងមានទម្រង់ជា “ខូគី” ឬឯកសារដែលស្រដៀងគ្នា ហើយនឹងជួយយើង​តាមវិធីជាច្រើន។ ឧទាហរណ៍ ខូគីអាចអនុញ្ញាតឲ្យយើងដាក់តម្រូវ​វេបសាយ ឬការផ្សព្វផ្សាយឲ្យសមស្របជាងមុន នឹងចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នក។ ជាមួយកម្មវិធីរុករកអ៊ីនធឺណិតភាគច្រើន អ្នកអាចលុប​ខូគី​ចេញពី​ឌ្រាយ​រឹងកុំព្យូទ័រ ប្លុក​ខូគី​ទាំងអស់ ឬទទួលបានសារ​ជូនដំណឹងមុនពេលខូគីមួយត្រូវបានរក្សាទុក។ សូមយោងទៅលើសៀវភៅណែនាំ ឬអេក្រង់ជំនួយ​របស់កម្មវិធីរុករករបស់អ្នក ដើម្បីស្វែងយល់បន្ថែមអំពីលក្ខណៈមុខងារទាំងនេះ។


តើត្រូវ​ទាក់ទង​ទៅអ្នកណា

ប្រសិនបើអ្នកបានដាក់ស្នើព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​ជា​បុគ្គល តាមរយៈ​វេបសាយ Q-Optics ឬការផ្សព្វផ្សាយអន្តរកម្ម ហើយចង់ឲ្យព័ត៌មាននោះត្រូវបានលុបចេញពីកំណត់ត្រារបស់យើង សូមទាក់ទងមកយើងតាម webinfo@q-optics.com ឬទូរស័ព្ទមកលេខ 972-298-2669។ យើង​នឹង​លុបព័ត៌មាននេះ​ចេញពីឯកសារដែលមានស្រាប់របស់យើង។